អារម្ភកថា:
អៃយូបជាណាពីម្នាក់ក្នុងចំណោមណាពីរបស់អល់ឡោះ។អល់ឡោះបានប្រទានឱ្យគាត់នូវប្រពន្ធគ្រប់លក្ខណ៍ម្នាក់ និងកូនចៅ ជាច្រើនដល់គាត់។ មិនត្រឹមតែប៉ុណ្ណោះអល់ឡោះបានប្រទានទ្រព្យសម្បត្តិជាច្រើនដល់គាត់ ហើយគាត់ក៏មានជំនួញនិងពពែ។ ព្រមទាំងនៅមានធនធានជាច្រើនទៀតផងដែរ។ ជារឿយៗគាត់តែងតែរំឭកដឹងគុណចំពោះអល់ឡោះដោយប្រតិបត្តិនូវការសម្អាតនិងបួស ព្រមទាំងប្រឹងប្រែងធ្វើការគោរពសក្ការៈ។ គេទទួលស្គាល់ថាគាត់ជាមនុស្សមានប្រាស្រ័យល្អជាមួយក្រុមគ្រួសារ និងអ្នកភូមិផងរបងជាមួយ ហើយពួកគេក៏គោរពស្រលាញ់គាត់។ ពួកគេតែងតែសុំយោបល់ពីគាត់ទាក់ទងនឹងកិច្ចការរបស់ពួកគេ ហើយគាត់ក៏បានចូលរួមជាមួយពួកគេ និងជួយសម្រេចរាល់បំណងរបស់ពួកគេ។
បកប្រែ និងពិនិត្យដោយ : គណៈកម្មការបកប្រែ និងបោះពុម្ពសៀវភៅ នៃសមាគម អាល់ប៉ារ៉េកាស្ត
ផ្សព្វ្សាយបន្តដោយ :សៀវភៅអុិស្លាមកម្ពុជា
ផ្សព្វ្សាយបន្តដោយ :សៀវភៅអុិស្លាមកម្ពុជា
អំពីសៀវភៅ
| ទាញយក | ទំហំ | ភាសា | ទំព័រ |
|---|---|---|---|
| Google Drive | A4 | ខ្មែរ | 20 |
0 Comments