អារម្ភកថា:
មានយប់មួយហៀរឱនដេកយល់សប្តិឃើញមានភ្លើងកំពុងឆាបឆេះរាជបល្ល័ង្កនិងសម្លាប់ប្រជារាស្ត្ររបស់គេ។ ភ្លើងនោះចេញពីផ្ទះអំបូរអឺស្រអែល។ ហៀរឱនបានក្រោកពីដំណេកទាំងភ័យខ្លាច។គេបានកោះហៅហោរានិងគ្រូមន្តអាគម។ បន្ទាប់មកហៀរឱនបាននិយាយរឿងយល់សប្តិនោះប្រាប់ពួកគេ។ ពួកគេបានប្រាប់ហៀរឱនថា តាមការកាត់យល់សប្តិឱ្យដឹងថា មានក្មេងម្នាក់នឹងចាប់កំណើតក្នុងអំបូរអឺស្រអែល។ គេជាមូលហេតុនៃការដួលរលំរាជបល្ល័ង្ក និងអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីបានឮដូច្នេះ ហៀរឱនបានចេញបញ្ជាឱ្យសម្លាប់ក្មេងប្រុសទាំងឡាយដែលកើតក្នុងអំបូរអឺស្រអែល។
បកប្រែ និងពិនិត្យដោយ : គណៈកម្មការបកប្រែ និងបោះពុម្ពសៀវភៅ នៃសមាគម អាល់ប៉ារ៉េកាស្ត
ផ្សព្វ្សាយបន្តដោយ :សៀវភៅអុិស្លាមកម្ពុជា
ផ្សព្វ្សាយបន្តដោយ :សៀវភៅអុិស្លាមកម្ពុជា
អំពីសៀវភៅ
| ទាញយក | ទំហំ | ភាសា | ទំព័រ |
|---|---|---|---|
| Google Drive | A4 | ខ្មែរ | 17 |
0 Comments