អារម្ភកថា:
ពិតប្រាកដណាស់ សាសនាឥស្លាម គឺជាសាសនាមួយដែលរីកសុសសាយឆាប់រហ័សជាងគេនៅលើសាកលលោក ដោយចំនួនអ្នកដែលចូលកាន់សាសនាឥស្លាមមានការកើនឡើងជាលំដាប់ពីមួយ ថ្ងៃទៅមួយថ្ងៃ។ នោះគឺដោយសារតែឥស្លាម គឺជាសាសនាដ៏អមតៈរបស់អល់ឡោះដែលសមស្រប ទៅនិងប្រាជ្ញាចិត្តគំនិត វិញ្ញាណ និងធម្មជាតិរបស់មនុស្ស រួមជាមួយនឹងការខិតខំប្រឹងប្រែងដ៏ធំធេង និងប្រកបដោយពរជ័យរបស់បណ្ដាមជ្ឈមណ្ឌលឥស្លាម និងបណ្តាឃោសនិកដែលជំនាញលើការ អំពាវនាវអ្នកដែលមិនមែនកាន់សាសនាឥស្លាមនៅគ្រប់ទីកន្លែងលើពិភពលោក និងតាមរយៈមធ្យោបាយទំនើបៗជាច្រើន និងចំណេះដឹងសហសម័យ។ ប៉ុន្តែភាគច្រើននៃការប្រឹងប្រែងប្រកបដោយពរជ័យទាំងនោះ គឺឈរលើមូលដ្ឋាននៃការបង្ហាញមនុស្សលោកឲ្យចូលកាន់សាសនាឥស្លាម ប៉ុន្តែមិនបានផ្តល់នូវមគ្គទេសក៍ និងទិសដៅច្បាស់លាស់សម្រាប់អ្នកដែលចូលឥស្លាម ហើយនិងអ្នកមូស្លីមថ្មីដើម្បីចាប់ដៃរបស់ពួកគេនៅលើមាគ៌ានៃការចង្អុលបង្ហាញដែលចាប់ផ្ដើមដោយធ្វើសាក្សី ទទួលស្គាល់អល់ឡោះជាម្ចាស់ដោយការពោលពាក្យសក្ខីកម្ម(ស្តាហាហោះ)នោះឡើយ។ លើសពីនេះ នៅមានរឿងជាច្រើនទៀតនៅចំពោះមុខដែលពួកគេត្រូវរៀនសូត្រជឿតាម និងអនុវត្តតាមនៅក្នុងគ្រប់បរិបទនៃជីវិតរស់នៅដើម្បីសម្រេចបានការចង្អុលបង្ហាញនៅក្នុងឆាកជីវិតរបស់ពួកគេ។ ហើយ "ទើរសាម៉ាអ៊ុលគូទុប" មានកិត្តិយសសូមជូនសៀវភៅ "មគ្គទេសក៍អ្នកមូស្លីមថ្មី" ដែលនឹង បង្ហាញដល់អ្នកអាននូវការណែនាំ ក៏ដូចជាមេរៀនថ្មីៗអំពីសាសនាឥស្លាមដើម្បីជាការសិក្សា និង ឈ្វេងយល់បន្ថែមអំពីសាសនាដ៏ល្អផូរផងន់។
រក្សាសិទ្ធិក្នុងការបោះពុម្ព ការបកប្រែ និងការផ្សព្វផ្សាយដោយ : បោះពុម្ពលើកទី១ 1441/2019 តាមអេឡិកត្រូនិកទាំងអស់ ជូនក្រុមហ៊ុន អាត់ដាលីល អាល់មូអាសៀរ
ផ្សព្វ្សាយបន្តដោយ :សៀវភៅអុិស្លាមកម្ពុជា
អំពីសៀវភៅ
| ទាញយក | ទំហំ | ភាសា | ទំព័រ |
|---|---|---|---|
| Google Drive | A4 | ខ្មែរ | 258 |
0 Comments