អារម្ភកថា:
សាសនិកអឺស្នាមទាំងឡាយជាទីស្រលាញ់! ណាពីមូហាំម៉ាត់ (សាហារីព្រះជាម្ចាស់) លោកជាបុគ្គលមួយរូបដែលអល់ឡោះ ជាម្ចាស់បានជ្រើសរើសបង្កើតឡើងក្នុងយុគសម័យ ចុងក្រោយសំរាប់មនុស្សលោកដែលរស់នៅលើផែនដីយើងនេះ ទ្រង់បានផ្ដល់អោយនូវ លក្ខណៈសម្បត្តិគ្រប់យ៉ាង គុណធម៌ សច្ចៈធម៌ ក្លាហាន តស៊ូ អំណត់ ទន់ភ្លន់ មេត្តា ករុណា។ល។ ដែលលក្ខណៈទាំងនេះ មានលំដាប់ខ្ពស់បំផុតខុសពីមនុស្សលោកទាំងអស់ ភាពគ្រប់លក្ខណៈទាំងអស់នេះអល់ឡោះជាម្ចាស់បានផ្ដល់អោយតែសាហាវី មូហាំម៉ាត់មួយ គត់។ រឿងរ៉ាវជាច្រើនជាទីបំផុតដែលទាក់ទងជាមួយណាពីមូហាំម៉ាត់ទាំងឆាកជីវិត ការរស់ នៅបេសកកម្មបុព្វហេតុសាសនាអល់ឡោះ និងគំរូល្អឥតខ្ចោះដែលលោកបន្សល់ទុកអោយ យើងទាំងពាក្យសំដី កាយវិការ វាជាមាគ៌ាដ៏ត្រឹមត្រូវសំរាប់ជីវិតរស់នៅ និងសង្គមនូវគ្រប់ ជំនាន់មនុស្សនៅលើផែនដីនេះលុះថ្ងៃបរលោក។ គ្រប់ទង្វើ កាយវិការ ពាក្យសំដីរបស់ណាពី (សាហារី) សុទ្ធតែស្ថិតក្នុងរង្វង់នៃការថែរក្សារបស់ព្រះជាម្ចាស់ចាកផុតភាពខុសឆ្គងឬខ្វះខាត ឬមិនគ្រប់លក្ខណៈសម្បត្តិ។ ដូច្នេះ គ្រប់ទង្វើ កាយវិការ ពាក្យសំដីយល់ព្រម បដិសេធ គឺគ្រប់គ្រាន់សំរាប់អនុវត្តស្នើច្បាប់វិន័យក្នុងសាសនា និងសង្គមមនុស្ស។
រៀបរៀងដោយ :បណ្ឌិត សើអ៊ុត កូនលោក អាលី អាល់កោះតនី
ផ្សព្វ្សាយបន្តដោយ :សៀវភៅអុិស្លាមកម្ពុជា
អំពីសៀវភៅ
| ទាញយក | ទំហំ | ភាសា | ទំព័រ |
|---|---|---|---|
| Google Drive | A4 | ខ្មែរ | 77 |
0 Comments