អារម្ភកថា:
សៀវភៅនេះ ជាសៀវភៅដ៏តូចមួយ ដែលបកស្រាយដោយសង្ខេបអំពីច្បាប់នការបួស អំពីសឡាតតារ៉វ៉េហ៍ និងច្បាប់នៃការបរិច្ចាគហ្សាកាត់។សៀវភៅនេះ ជាស្នាដៃរបស់ លោក មូហាំម៉ាត់ ហ្គិន ស្សឡេហ៍ អាល់-អ៊ូសៃមីន លោក គឺជាសាសនវិទូអ៊ីស្លាមមួយរូប ក្នុងទឹកដីនៃរាជាណាចក្រ អារ៉ាប់-សាអ៊ូឌីនិងត្រូវបានគេទទួលស្គាល់ថា គាត់ពិតជាអ៊ូឡាម៉ាកម្នាក់ ក្នុងចំណោម អ៊ូឡាម៉ាកនៃពិភពអ៊ីស្លាមដែលមានចំណេះដឹងខ្ពស់ ប្រកបដោយភាពថ្លៃថ្នូរនិងគុណធម៌ មិនលម្អៀង មិននិយមជ្រុលលើនិកាយណាមួយ ក្នុងចំណោម និកាយធំៗទាំងបួន នៃអះលីស៊ុណ្ណៈ (ហាណាហ្វី, ម៉ាលីគី, ស្តាហ្វីម៉ី, និងហាំហ្គីលី) ចំណុចសំខាន់គឺប្រកាន់យកតែចំណុចណាដែលមានហ្វីលីល (ភស្តុតាង) ច្បាស់លាស់ និងត្រឹមត្រូវរហូតដល់គេបានដាក់រហ័សនាមឲ្យគាត់ (فقيه الزمان) ក្នុងសៀវភៅនេះ ថ្វីត្បិតតែជាកូនសៀវភៅតូច ការបកស្រាយសង្ខេបខ្លីៗ ប៉ុន្តែ រាល់ចំណុចសុទ្ធជាចំណុចសំខាន់ សុទ្ធជាតម្រូវការប្រចាំថ្ងៃរបស់អ្នកមូស្លីម ព្រមជាមួយការបញ្ជាក់នូវហ្វីលីល (ភស្តុតាង) ច្បាស់លាស់គ្រប់ចំណុច និង សមស្របជាទីបំផុត ធ្វើឲ្យអ្នកអានមានភាពស្ងប់ចិត្ត មានភាពនឹងនរក្នុងចិត្ត និងគ្មានមន្ទិលសង្ស័យក្នុង ការទទួលយកនូវរាល់ចំណុចទាំងអស់ ទោះបីមានការខ្វែងយោបល់ ឬផ្ទុយពីអ្វីដែលគេធ្លាប់អនុវត្តក៏ដោយ។
ប្រភព : ម៉ាសិ្ទទនូរុន ណារ៉ុម គ.ម៨
ផ្សព្វ្សាយបន្តដោយ : សៀវភៅអុិស្លាមកម្ពុជា
អំពីសៀវភៅ
| ទាញយក | ទំហំ | ភាសា | ទំព័រ |
|---|---|---|---|
| Google Drive | A4 | ខ្មែរ | 29 |
0 Comments