TpCpBUW5GpGiGpC6BUr8GpOp
ច្បាប់សំខាន់ៗសម្រាប់អ្នកមូស្លិម
ច្បាប់សំខាន់ៗសម្រាប់អ្នកមូស្លិម

ច្បាប់សំខាន់ៗសម្រាប់អ្នកមូស្លិម

10
Your rating:
0
Quality

អារម្ភកថា:

សេចក្តីសរសើរទាំងឡាយសម្រាប់អល់ឡោះជាម្ចាស់។ សូមសិរីសួស្ដីកើត មានដល់ចៅហ្វាយរបស់យើង ណាពីរបស់យើង សំណព្វចិត្តរបស់យើង ជារ៉ស៊ូ លុលឡោះរបស់អល់ឡោះ។ បងប្អូនមូស្លីមប្រុសស្រីជាទីគោរព! ចូរជ្រាបចុះថា ចាំបាច់លើយើងទាំងអស់គ្នា ត្រូវសិក្សាស្វែងយល់អំពីបួនប្រការ៖ ប្រការ១ ចំណេះវិជ្ជា៖ គឺការស្គាល់អល់ឡោះ ស្គាល់រ៉ស៊ូលុលឡោះ ស្គាល់ សាសនាឥស្លាម។ ពីព្រោះគេមិនអនុញ្ញាតឱ្យគោរពសក្ការៈចំពោះអល់ឡោះ ដោយគ្មានចំណេះវិជ្ជានោះទេ។ បើសិនជានរណាម្នាក់ធ្វើដូច្នោះគឺវាសនារបស់ គេនឹងត្រូវវង្វេងផ្លូវ។ ពិតណាស់ គេដូចជាពួកគ្រឹស្ឋានដែរទាក់ទងនឹងរឿងនេះ។ ប្រការ២ ការអនុវត្ត៖ នរណាមានជំណេះវិជ្ជា ហើយមិនអនុវត្តតាមទេ អ្នកនោះប្រៀបដូចជាពួកជីហ្វ(យ៉ាហ៊ូត)។ ពីព្រោះពួកគេដឹងតែពួកគេមិនអនុវត្តតាម។ អំពីល្បិចកលរបស់បិសាចផ្សៃហ្គនគឺពង្វក់មនុស្សឱ្យព្រាត់ចាកពីចំណេះវិជ្ជា។ វាល្បងមនុស្សថា ខ្លួនគេត្រូវអល់ឡោះលើកលែងដោយសាភាពល្ងង់ខ្លៅរបនខ្លួន។ គេមិនដឹងថា អ្នកដែលមានលទ្ធភាពរៀន ហើយមិនរៀននោះគឺគ្មានលេសអ្វីដោះសារនោះទេ។ នេះគឺ ជាឧបាយកលរបស់សាសន៍ណាពីណូសខណៈដែលពួកគេ ﴾ جَعَلُوا أَصَيْعَهُمْ فِي وَآذَانِهِمْ وَاسْتَغْشَوْا ثِيَابَهُمْ ( មានន័យថា៖ «ពួកគេយកម្រាមដៃរបស់ពួក គេញ៉ុកត្រចៀក ហើយយកប្រណាត់គ្របខ្លួនរបស់ពួកគេ»។ ដើម្បីកុំឱ្យមាន លេសលើពួកគេ។ ប្រការ៣ ការអំពាវនាវ៖ ដោយសារពួកអ្នកប្រាជ្ញចេះដឹងនិងពួកអ្នកអំពាវនាវគឺជា អ្នកទទួលកេរដំណែលពីពួកណាពី។ ពិតណាស់ អល់ឡោះជាម្ចាស់បានដាក់ផ្កា សាចំពោះអំបូរ អ៊ុស្រាអែលដោយសារពួកគេ មានន័យ كَانُوا لَا يَتَنَاهَوْنَ عَن مُنكَرٍ فَعَلُوهُ لَبِئْسَ مَا كَانُوا يَفْعَلُونَ ) ថា៖ «ពួកគេមិនហាមឃាត់គ្នាពីអំពើអាក្រក់ដែលពួកគេបានធ្វើ។ អាក្រក់ជាទីបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ត»។ ការបង្រៀនគឺជាតព្វកិច្ចរួម នរណាម្នាក់មានបាបនោះទេ។ បើសិនជាមាននរណាម្នាក់អនុវត្តគឺគ្រប់គ្រាន់

ការផ្សាយដោយ : មិនដឹងប្រភព
ផ្សព្វ្សាយបន្តដោយ : សៀវភៅអុិស្លាមកម្ពុជា

អំពីសៀវភៅ

ទាញយកទំហំភាសាទំព័រ
Google DriveA4ខ្មែរ312

0 Comments

Copyright © - Books KhmerNur.com