អារម្ភកថា:
បំរើអល់ឡោះទាំងឡាយ! អ្នកទាំងអស់គ្នាត្រូវដឹងចុះថា៖ រាល់ៗជីវិតមនុស្សរមែងតែងជួបនូវឧបសគ្គដែលត្រូវដោះស្រាយមិនចេះចប់មិនចេះស្រាច់ ។ ភាពជូចត់ដែលមាននៅក្នុងជីវិតបានធ្វើអោយមនុស្សរិះរកនូវវិធីសាស្ត្រជាច្រើនសំរាប់ដោះស្រាយបញ្ហាជីវិត។ មានមនុស្សជាច្រើនបានរកនូវមធ្យោបាយដោះស្រាយតាមរយះការប្រើកំលាំងការប្រើគំនិត និងតាមរយះការពឹងពាក់គ្នាទៅវិញទៅ មក។ ប៉ុន្តែរ! ទោះបីជាវិធីសាស្ត្រដោះស្រាយទាំងនោះស្ថិតនៅលើរូបភាពបែបណាដោយក៏ក្នុងនោះ ចាំបាច់ត្រូវតែមានការសុំ دعاء អំពីអល់ឡោះផងដែរ ព្រោះថា គ្មានអ្វីដែលអាចកើតឡើងដោយគ្មានកា អនុញ្ញាតិអំពី អល់ឡោះជាដាច់ខាត។ ដូចដែលមនុស្សទាំងឡាយបានដឹងស្រាបហើយថា អ្វីៗទាំងអស់ដែលមានវត្តមាននៅក្នុងពិភពលោកយើងនេះ គឺសុទ្ធតែកើតឡើងដោយសារ اﷲ ជាអ្នកបង្កើតទាំង អស់ ទ្រង់គឺជាអ្នកបង្កើតមនុស្ស និងជាអ្នករៀបចំនូវជីវិតមនុស្សជាអ្នកកំណត់នូវជោគវាសនារបស់មនុស្ស ហើយទ្រង់គឺជាអ្នកផ្តល់លាភសំណាងជូនមនុស្ស និងជាអ្នកជួយសង្គ្រោះមនុស្ស ហើយជាពិសេសទ្រង់គឺជាម្ចាស់តែម្នាកគត់ដែលមានសិទ្ឋផ្តល់ជូននូវអ្វីដែលមនុស្សបានសុំ دعاءចំពោះទ្រង់។
ផ្សព្វ្សាយបន្តដោយ :សៀវភៅអុិស្លាមកម្ពុជា
អំពីសៀវភៅ
| ទាញយក | ទំហំ | ភាសា | ទំព័រ |
|---|---|---|---|
| Google Drive | A4 | ខ្មែរ | 10 |
0 Comments